លោកសិទ្ធិ ឡោះត្រូវទទួលតំណែងថ្មីជំនួសលោកស្នងការអ៊ាត់ ខែមដែលត្រូវចូលនិវត្ត

ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យព្រមទាំង

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​-​លោកស្រី​ស្នងការ​រង​ អនុប្រធាន​ការិយាល័យ​កណ្ដាល​ នាយ​-​នាយ​រង​ការិយាល័យ​ ប្រធាន​អង្គភាព​ អធិការ​នគរបាល​ក្រុង​-​ស្រុក​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ និង​សមាជិក​អង្គពិធី​ លោក ប្រធាន អនុប្រធានមន្ទី អភិបាល អភិបាលរងខេត្ត អភិបាល អភិបាលក្រុង ស្រុក ជាច្រើន នាក់ផងដែរ។

ហើយលោកសិទ្ធិ ឡោះ ស្នងការថ្មីបានផ្តាច់ជ្ញាចិត្តបំរើប្រជាពលរដ្ឋនិងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យអោយបានល្អ ទទឹមនិងនោះឯកឧត្តមនាយឧត្តមសេនីយ៍សន្តិ នេត សាវឿនក៏កោតសរសើរនៅការផ្តាច់ជ្ញាចិត្តរបស់លោកសិទ្ធិ ឡោះ ដែលទើបនិងផ្ទេភារ:កិច្ចពីស្នងការរមកទទួលជាតំតែងថ្មីជាស្នងការខេត្តបន្ទាយមានជ័យផង។