មេឧក្រឹដ្ឋជនបំផ្លាញព្រៃឈើ(ឈ្មោះសម្បតិ)ត្រូវអស់ល័ក្ខជាប់ដៃអាវុធហត្ថខេត្តក្រចេះ

ខេត្តក្រចេះ÷ដោយមានការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្តកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនមេឧក្រឹដ្ឋជនបំផ្លាញព្រៃឈើ ដែលមាន(ឈ្មោះ សម្បតិ)បានកាលពីថ្ងៃទី24ខែសីហាឆ្នាំ2020 ដែលមេឧក្រឹដ្ឋជនព្រៃឈើរូបនេះតែងតែវាយនិងជេ
ប្រមាឌមកលើអ្នកសារព័ត៌មានជាច្រើនលើកច្រើនសារមកនោះ ឥឡូវនេះត្រូវកងរាជអាវុធហត្ថខេត្តក្រចេះបានឃាត់ខ្លួនហើយមេឈ្មួញរូបនេះដែល គឺល្បីល្បាញខាងរកសុីឈើជាយូឆ្នាំមកហើយទើបតែអស់ល័ក្ខនៅពេលនេះទេ។

ហើយកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់និងបង្ក្រាបអោយខាតតែបានចំពោះជនណាដែលរកសុីបទល្មើសព្រៃឈើគឺមិនលើកលែងជាដាច់ខាត។

ហើយនិងទុកសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជាយើងឱ្យមានភាពស្រស់បំព្រងដើម្បីអោយក្មេងជំនាន់ក្រោយបានស្គាល់និងការទាក់ទាញ់ភ្ញៀវទេសចរណ៍អន្តរជាតិអោយចូលមកកាន់ប្រទេសយើងអោយរឹតតែច្រើននិងអាចទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗបានចូលរួមថែរក្សាទាំងអស់គ្នាដើម្បីប្រទេសរបស់យើង។

ហើយមេឈ្មួញខាងលើនេះដែលត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីបន្តនិតិពិធីច្បាប់។