លោកអធិការនគរបាល ស្រុកថ្មពួកវរសេនីយ៍ឯក សៅ សារឿននាំយក គ្រឿងឧបភោគ បរិភោគ ជូនលោកយាយចាស់ ជរាចំនួន២គ្រួសារ

ខេត្តបន្ទាយមានជ័យ៖លោកអធិការនគរបាល ស្រុកថ្មពួក វរសេនីយ៍ឯក សៅ សារឿនកាលពីរសៀលថ្ងៃទី ១៥ខែសីហាឆ្នាំ២០២០ លោកបានដឹកនាំកងកម្លាំងមន្ត្រី នគរបាលក្រោម ឳវាតនិងបាននាំយក គ្រឿងឧបភោគ បរិភោគនិងថកវិការមួយចំនួនជូន លោកយាយចាសជរា គ្មានទីពឹងចំនួន២គ្រួសារ រស់នៅភូមិ២ផ្សេង គ្នាស្ថិតក្នុងឃុំគោកកឋិន ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ។

លោកយាយទាំង២នាក់មានឈ្មោះទី១ឈ្មោះមាស ឡេង អាយុ៧០ឆ្នាំ រស់នៅ ភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យទី២ឈ្មោះ យ៉ត ថូ អាយុ៧៨ឆ្នាំ រស់នៅ ភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយជ័យ។

 

សម្ភារៈ រួមមានអង្ករ២៥kg ទឹកសុទ្ធ១០យួរមី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរអំបិល០,៥kg ស្កសរ១kg ប៊ីចេង១kg ខ្លាញ់៥លីត្រ មុង១និងថវិកា១០ម៉ឺនរៀលផងដែល។

លោកយាយទាំង២ក្រោយពីទទួល បានគ្រឿងឧបភោគ បរិភោគរួចមក ក៏បានជូនពរដល់ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួកព្រមទាំង លោកស្រីនិងមន្ត្រីក្រោមឱវាទ ឱ្យមានសុខភាពល្អ អាយុយឺនយូរនិង ពុទ្ធពរទាំងបួនប្រ ការគឺ អាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕