មេឧក្រឹដ្ឋកម្មបំផ្លាញព្រៃឈើឈ្មោះ (ពេកនិងឈ្មោះវង្សពីរនាក់បងប្អូន) កុំពុងល្បីល្បាញនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យក្នុងស្រុកស្វាយលើ

ខេត្តសៀមរាប:មេឧក្រឹដ្ឋកម្មបំផ្លាញព្រៃឈើឈ្មោះ(ពេកនិងឈ្មោះវង្ស)កុំពុងល្បីល្បាញនិងជាមេឈ្មួញរកសុីឈើដ៏ធំប្រចាំក្នុងស្រុកស្វាយលើ

បើតាមប្រភពច្បាស់ការថាមេឧក្រឹដ្ឋកម្មទាំងពីរនាក់បងប្អូនរូបនេះគឺពួកគេដឹកតាមគោយន្តកន្រ្តៃមិនដែលមានការរំខានពីមន្ត្រីជំនាញក្នុងស្រុកស្វាយលើម្តងណាសោះឡើយជាពិសេសមេព្រៃប្រចាំស្រុកស្វាយលើលោកម៉ែន វុទ្ធី ហៅ(ឡយ)គេមិនដែលឃើញបង្ក្រាបម្តងណាសោះឡើយ។

ហើយប្រភពបានបន្តទៀតថាគឺលោកម៉ែន វុទ្ធីហៅឡយ ត្រូវបានមេឧក្រឹដ្ឋកម្មបំផ្លិចផ្លាញព្រៃឈើទាំង២នាក់បងប្អូនរូបនេះបានបង់ជាជើងរៀងរាល់នៅពេលដែលគេចេញនិងដឹកឆ្លងកាត់ស្រុកស្វាយលើ គឺពួកគេរត់ការបង់លុយមុនទៅអោយលោកម៉ែន វុទ្ធី ហៅ(ឡយ)ជាប្រចាំ។

ជាក់ស្តែងមេឧក្រឹដ្ឋកម្មព្រៃឈើ រូបនេះគឺដឹកឆ្លងកាត់តាមខាងមុខប្រាសាទបឹងមាលា ទៅស្រែរបង ចេញទៅចំប៉ីត្រាវបាក់ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺការដឹកជញ្ជូននោះគឺមានចំនួន៤គោយន្តទៅ៥គោយន្តតែមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្វាយលើជាពិសេសលោក ម៉ែន វុទ្ធី ហៅ(ឡយ)ធ្វើការបង្ក្រាបឬទប់ស្កាត់ម្តងណាឡើយនៅតែបណ្តែតបណ្តោយអោយឈ្មួញរូបនេះធ្វើការដឹកជញ្ជូនបានដោយសេរី។

ក្នុងនោះដែរក៏មានការលើកឡើងពីមហាជនជាច្រើនផងដែរថាជារៀងរាល់ថ្ងៃយប់មិនថាតែមេឧក្រឹដ្ឋកម្មឈើ២នាក់បងប្អូននេះទេ គឺគេតែងតែឃើញមានក្រុមឈ្មួញឈើផ្សេងៗទៀតដែលតែងតែដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្វាយលើនេះតែគេមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្រាបឡើយ ដោយឡែកចំពោះមេឧក្រឹដ្ឋកម្មព្រៃឈើវ័យក្មេងទាំង២នេះគឺដឹកចេញ។

ក្នុង១ខែ១០ទៅ១៥ជើងហើយបើរសរុបជាម៉ែតគូបវិញ(គឺ១ជើងស្មើរនិង៥០ម៉ែតគូបឯនោះ)តែក្នុងមួយជើងមិនក្រោមពី៤ទៅ៥គោយន្តឡើយ ឯណាទៅច្បាប់ថែរក្សាការពារព្រៃឈើ?ឯណាទៅបទបញ្ជារបស់មន្ត្រីថ្នាក់ជាតិ?ហេតុអីក៏មន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ជាតិដែលតែងតែដាក់បញ្ជាអោយទប់ស្កាត់ក្នុងដែនសមត្ថកិច្វរបស់ខ្លួនគ្រប់គ្រងនោះតើដោយសារតែអ្វីទៅទើបមិនបង្ក្រាប?

ចំណែកលោក ម៉ែន វុទ្ធី ហៅ(ឡយ)នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើខាងអង្គភាពសារព័ត៌មានយើងខ្ញុំនៅមិនទាន់មានការបំភ្លឺណាមួយជុំវិញការលើកឡើងរបស់មហាជននៅឡើយទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបកស្រាយនៅពេលក្រោយ។

 

តែបើទោះបីជាយ៉ាងណាក៏ដោយក៏សូមសំណូមពរដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបដែលជាគណ:បញ្ជាឯកភាព នឹង លោក ម៉ុង ប៊ុនលីម នាយរដ្ឋបាលខណ្ឌព្រៃឈើខេត្តសៀមរាបសូមមានវិធានការទប់ស្កាត់នឹងបង្ក្រាបដល់ក្រុមឈ្មួញទាំងនេះផងជាពិសេសគឺមេឧក្រឹដ្ឋកម្មកំពុងតែបំផ្លិចផ្លាញព្រៃឈើវ័យក្មេងទាំង២នាក់នេះតែម្តងបើមិនដូច្នេះទេព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងរលាយហិនហោចអស់ជាមិនខានឡើយ៕