ក្រុមហ៊ុនលក់ផ្ទះល្វែងដែលមានយីហោឈ្មោះ(ដឹផាក ស៊ីធីប៉ោយប៉ែត)មានកាលហ្វេសប្រហេះបណ្តាលអោយមនុស្សស្លាបនិងរបួសជាច្រើននាក់

ប៉ោយប៉ែត÷ក្រុមហ៊ុនលក់ផ្ទះល្វេងដែលមានតម្លៃថ្លៃជាងគេនៅក្រុងប៉ោយប៉ែតដែលមានផ្លាកយីហោឈ្មោះ(ដឹផាក ស៊ីធីប៉ោយប៉ែត)ជារបស់លោកឧកញ៉ាឡាយ ប៊ុនប៉ាកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០មានកាលថ្វេះប្រហេះបានធ្វើអោយមនុស្សស្លាបនិងរបួសជាច្រើននាក់

 

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថាកាលពីវេលាម៉ោងប្រមាណ០២និង០០នាទីពួកគាត់បានឃើញក្រុមខាងលើកំពុងស្ទូងផ្ទាំងថ្មមួយដ៏ធំដែលមានកំពស់ប្រហែលជា០៣ទៅ០៤ម៉ែតនិងទទឹងប្រហែលជា០៣ម៉ែតស្ទូងឡើងលើខ្ពស់។

 

ស្រាប់តែបានមួយសន្ទុះក្រោយមកក៏បានដួលរលំដងសន្ទូងធ្លាក់ចុះមកលើផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់និងរបងក្រុមហ៊ុន(ដឹផាក សុីធីប៉ោយប៉ែត)បានបណ្តាលអោយមនុស្សស្លាប់ចំនួន០៥នាក់និងរបួសធ្ងន់ចំនួន០៤នាក់ព្រមទាំងខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នង។

នាក់ស្លាប់ទាំង៥នាក់និងរបួស៤មានឈ្មោះ÷
ទី១ឈ្មោះឈាន ហង ភេទស្រីកើតឆ្នាំ១៩៧១
ទី២ឈ្មោះចៅ លឺ ភេទស្រីកើតឆ្នាំ១៩៧០
ទី៣ សេង មុយគា ភេទស្រី កើតឆ្នាំ១៩៦៣
ទី៤ យាយ ឡឹក ភេទស្រី អាយុ៦៦ឆ្នាំ
ទី៥ ឌឹមស្រី ណាក់ ភេទស្រី អាយុ៣៦ឆ្នាំ
នាក់របួសទី១មានឈ្មោះកា សុមាមេន
ទី២ ខាន់ ចាន់ឌី ភេទស្រី
ទី៣ ធី តា
ទី៤ សៅ រិទ្ធ

 

នាក់របួសទាំង៤នាក់កំពុងសំរ៉ាក់ព្យាបាលនៅមន្ទីពេទ្យ ចំណែកនាក់ស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់អោយសញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ។ហើយក្នុងរឿងនេះដែលមហាជនក៏មាននិយាយពីម៉ាត់មួយទៅម៉ាត់មួយនិងរិះគន់និងមានចម្ងល់ទៅលើក្រុមហ៊ុននេះថាផ្ទាំងនោះគេយកទៅដាក់នៅកន្លែងណាទៅ ទើបវាមានទំងន់រាប់តោនយ៉ាងនេះហើយប្រភពខ្លះទៀតថាផ្ទាំងដែលស្ទូងឡើងនោះគឺគេធ្វើជាជញ្ជាំងដែលគេចាក់ពុំហើយស្រាច់ដើម្បីងាយស្រួលលើកដាក់ហើយសាងសង់លឿនប្រភពច្បាស់ការបានបន្តទៀតថាមិនមែនតែជញ្ជាំងទេកាំចណ្តើរក៏គេចាក់ពុំហើយស្រាច់ដែលដើម្បីងាយស្រួលលើកដាក់និងសាងសង់លឿនតាមតម្រូវការរបស់អតិធិជនរបស់ក្រុមហ៊ុនដែលទិញ។ប្រភពពីប្រជាពលរដ្ឋពួកគាត់បានលាន់ម៉ាត់ថាលើកទីមួយហើយដែលគាត់ឃើញគេធ្វើផ្ទះចាក់ពុំហើយស្រាច់ទាំងអស់និងមានតម្លៃរាប់សិបមុឺនដុល្លានោះ ។

ហើយក្នុងរឿងខាងលើប្រភពបានបន្តទៀតថាដងស្ទូងនោះមានឈ្មោះថា (ក្រែន)វាមានទំងន់៨០សិបតោនចំណែកឯផ្ទាំងថ្មដែលស្ទូងឡើងលើហើយធ្លាក់ចុះត្រូវមនុស្សស្លាប់និងរបួសនោះវាមានទំងន់៧តោនដោយសារតែវាមានទំងន់ធ្ងន់យ៉ាងនេះហើយទើបដងស្ទូងទ្រមិនបាន។បញ្ជាក់ទីតាំងក្រុមហ៊ុនដែលមានយីហោឈ្មោះ(ដឹផាក ស៊ីធីប៉ោយប៉ែត)ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតាមផ្លូវជាតិលេខ៥។

ហើយនៅក្នុងហេតុការណ៍នេះក៏មានការអញ្ជើញចូលឯកឧត្តមអភិបាលអ៊ុំ រាត្រីនិងលោកមាសច័ន្ទពិសិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យព្រមទាំងកម្លាំងចំរុះនិងកងព័ទជើងគោកសឹងរងក្រុងប៉ោយប៉ែតព្រមទាំងគ្រូពេទ្យជាច្រើននាក់ផងដែល។