លោក ផ្កាយ១សុំស្នេហ៍ថៅកែហាងស្រីមិនបានទាញកាំភ្លើងខ្លីបំណងបាញ់គំរាម ត្រូវសម្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖កាលពីរំលងអាធាត្រមានករណីភ្ញាក់ផ្អើរមួយបានកើតឡើងនៅម៉ោង១និង៣០នាទីឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅ​ចំណុច​ហាងផឹកស៉ីយីហោ វិមានព្រិលស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយឥតទិពលស្រាជោកជាំបានធ្វើអោយលោក(ផ្កាយ១)ម្នាក់ហានដកកាំភ្លើងគំរាមបាញ់ម្ចាស់ហាង បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល បានជិះរថយន្តម៉ាក៉ាក ឡុចស៊ីស ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ (នគរបាល 2-7119 )បានបានចូលទៅហាងផឹកស៊ីមួយ ដដែលមានយីហោឈ្មោះ វិមានព្រិល។​លុះផឹកបានមួយសន្ទុះក្រោយមកក៏ស្រវឹងស្រឿងៗ បុរស​ម្នាក់​នោះ ក៏បាន​ចាប់ផ្តើមសុំ​ស្នេហ៍ ម្ចាស់ហាង ខខាងលើក៏ប៉ុន្តែម្ចាស់ហាងមិនព្រម ក៏មានប្រតិកម្ម ដើម្បី​ការពារ​សិទ្ធិ និង​កិត្តិយស​របស់ខ្លួន ស្រាប់តែបុរសនោះក៏បានខឹងសម្បារយ៉ាងខ្លាំង ដោយសារ​ការ​ចែចង់ សុំ​ស្នេហ៍​ពីម្ចាស់ហាងមិនបាន ហើយបុរសនោះក៏​ទប់ចិត្តមិនបានក៏ផ្ទុះហិង្សា ជាមួយ​និងម្ចាស់​ហាង មមួយប្រាវតែម្តងទៅ រួច​បុរសខាងលើក៏​បានបើករថយន្ត ចេញ​បាត់ទៅ បានមួយសន្ទុះក្រោយមក ស្រាប់តែ​ជនបង្កបើករថយន្ត មក​ហាង​ផឹកស៊ី វវិមានព្រិលវិញម្តងទៀត និង​បាន​ដក​កាំភ្លើង គំរាម​បាញ់ តែត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​កម្លាំងអាវុធហត្ថ​ចំការមន ដើម្បីឱ្យជួយ​ធ្វើ​ការអន្តរាគមន៍​។

នៅពេលម្ចាស់ហាងខាងលើបានរាយការណ៍ភ្លាម់នោះកងកម្លាំង​មាន​សមត្ថកិច្ច បាន​បានចុះទៅដល់កន្លែងកើតហេតុភ្លាមនោះដែល តែ​ជនបង្ក បាន​ឡើង​រថយន្ត បើក​រតគេចចេញ ពី​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ច ដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ដែលស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើទើបសមត្ថកិច្ចឃាត់រថយន្តបុរសម្នាក់នោះបាន និង​នាំខ្លួន មកកាន់​អធិការដ្ឋាន ខណ្ឌចំការមន​វិញ​។​

ក្រោយបញ្ជូនជនបង្កនេះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កនោះឲ្យដឹងថា ជនបង្កមានឈ្មោះ ជិន សាមីឌី ភេទប្រុសអាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយត្រី (ផ្កាយ១) មានទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕