លោកឧត្ដមសេនីយ៍​ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការ​នគរបាល​ខេត្ត​ សសៀមរាបធ្វើការសំទោសជាសាធារណ:

ខេត្តសៀមរាប÷លោកឧត្ដមសេនីយ៍​ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការ​នគរបាល​ខេត្ត​ សៀមរាប​ ធ្វើការសុំទោស​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ចំពោះ​កំហុះកំហុសឆ្គងដែលអោយកម្លាំងប្រជាការពារមួយរូប ដែលស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ជាតិ​ ចុះ​ចាប់​រថយន្ដ​ចតនៅ​ចំណតស្ថានីយ៍ប្រេងមួយកន្លែង​ក្នុង​ខេត្ត​សៀម​រាប​ ។

បានធ្វើអោយមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើប្រជាការពារដែលស្លៀកពាក់ជាឯកសណ្ឋាននគរបាលជាតិ​នេះ​​ ៕

ហើយលោកឧត្ដមសេនីយ៍​ទោ​ ទិត្យ​ ណារ៉ុងបានធ្វើការសំទោសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែល។