កសិផលធម្មជាតិខ្មែរ យើងពេលនាំចូលទៅប្រទេសថៃតែបែជាភាសុីខាងកម្ពុជាតម្រូវអោយបង់ថ្លៃទៅវិញ

ខេត្តបាត់ដំបង ៖ប្រជាពលរដ្ឋដែលមានភោគផលធម្មជាតិរបស់ខ្មែរ  ដែលបានដឹកឆ្លងកាត់ច្រកព្រំដែន យកទៅលក់នៅក្នុងទីផ្សាររបស់ប្រទេសថៃត្រូវបានកុងត្រូលក្រោមឆ័ត្រដែលស្ថិតនៅក្បែច្រកព្រំដែនកំណត់អោយបង់ភាសុី

នេះគឺជារឿងមួយមិនគួកើតមានព្រោះក្នុងការបង់ភាសុីឬបង់ពន្ធគឺច្បាប់គេកំណត់ទៅលើទំនិញដែលនាំចេញពីបទេសចូលមកកាន់ប្រទេសកម្ពុជាទើបវាត្រូវ ។ហើយការដាក់ទីតាំងឈរជើងនៅក្រោមម្លប់ឆ័ត្ររបស់កម្លាំងពិសេសនេះគឺស្ថិតនៅចម្ងាយប្រមាណ៥០ ម៉ែត្រពីមាត់អូរព្រំដែន  គឺនៅក្នុងមាត់ច្រកអន្តរជាតិដូងស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។

ហើយប្រភពពីបងប្អូនប្រជាពលរដ្ឋពួកគាត់ឃើញមានកងកម្លាំងអន្តោប្រវេសន៍នៅលាយឡំជាមួយនឹងគយផងនិងកម្លាំងចម្រុះផ្សេងៗទៀតផងដែរគឺនៅមាត់ច្រកទ្វាអន្តរជាតិតែមួយដើម្បីទា យកភាសុីពីរថយន្តដឹកទំនិញនានាទាំងការនាំចេញ  និងការនាំចូល ។

ស្ត្រីជអាជីវករមួយរូបបានបញ្ជាក់ប្រាប់ភ្ញាក់ងារយកព័ត៍មានកាលពីរសៀលថ្ងៃទី១២ថា  ជាទូទៅគាត់តែងតែនាំយកនូវភោគផលធម្មជាតិរបស់ខ្មែរទៅលក់នៅក្នុងផ្សាររបស់ប្រទេសថៃដែលស្ថិតនៅក្បែច្រកព្រំដែនអន្តរជាតិដូង គឺនៅក្នុងផ្សារ(បានឡែម )ព្រោះវាគឺជាភោគផលធម្មជាតិក្នុងស្រុករបស់ប្រទេសកម្ពុជាយើង ។

ស្ត្រីរូបនេះបានបន្តទៀតថាថ្មីៗនេះគាត់បានដឹកផ្លែពង្រ  និងផ្លែក្រសាំងដើម្បីយកទៅលក់ក្នុងផ្សារថៃដូចសព្វមួយដងប៉ុន្តែពេលទៅដល់ក្បែមាត់ច្រកស្រាប់តែមានបុរសម្នាក់ដែលឈរនៅក្រោមឆ័ត្រលាយជាមួយនឹងសមត្ថកិច្ចដែរនោះបានអះអាងថាខ្លួនគេគឺជាក្រុមភាសុីមកពីខេត្តព្រមទាំងបានកំណត់អោយគាត់បង់ភាសុីទៅលើទំនិញដែលគាត់ត្រៀមដឹកឆ្លងដែន។

ដោយទ្រាំមិនបានគាត់ក៏សួរសំណួរទៅវិញថា  ផ្លែឈើទាំងនេះគឺជារបស់ធម្មជាតិខ្មែរហើយនេះក៏មិនមែននាំចូលពីក្រៅប្រទសថៃឯណាគឺគាត់ដឹកចេញទៅលក់នៅក្នុងផ្សារថៃវាមានតែភាសុីខាងភាគីថៃទេ ដែលត្រូវទាមទាវាមិនគួរខាងខ្មែរទាមទាដែរនោះទេហើយម៉្យាងទៀតគាត់ក៏ត្រូវបង់ទៅលើប៉ូលិសច្រកអន្តោប្រវេសន៍និងគយច្រកជាដើមលុះឆ្លងទៅដល់ខាងថៃក៏ត្រូវបង់ម្តងទៀត  រួមជាមួយនិងភាសុីថៃផងដែរ ។

ហើយនៅព្រឹកថ្ងៃទី ១៣ នេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង  បានបញ្ជាក់យ៉ាងច្បាស់ថា គឺមិនអាចមានដាច់ខាតព្រោះវាជាការនាំចេញនូវកសិផល ធម្មជាតិរបស់ខ្មែរទៅកាន់ទីផ្សារបរទេសដូច្នេះភាសុីមិនមានសិទ្ធិទៅធ្វើបែបហ្នឹងនោះទេគឺមានសិទ្ធិយកនៅបេនតែប៉ុណ្ណោះបើទោះបីជាភាសុីនោះថ្នាក់ស្រុកឬថ្នាក់ខេត្តក៏ដោយកមិនមានសិទ្ធយកដែរ ។

ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថាលោកនឹងចាត់កម្លាំងមន្ត្រីរបស់លោកអោយចុះទៅពិនិត្យមើលដើម្បីចង់ដឹងថាតើលោកភាសុីដែលមកឈរជើងនៅក្រោមឆ័ត្រ  លាយឡំជាមួយនិងសមត្ថកិច្ចនោះមានប្រភពចេញមកពីណាងាយស្រួលមានវិធានការតាមផ្លូវច្បាប់ ៕

ហើយសូមបញ្ជាក់ថានាក់ដែលមានសិទ្ធយកលើមុខទំនិញនិមួយៗដែលនាំចេញពីប្រទេសថៃនោះគឺមានតែគយប៉ុន្នោះដែលមានសិទ្ធយកថ្លៃបង់ពន្ធលើមុខទំនិញនិមួយៗបាន ចំណែកឯប៉ូលីសអន្តោប្រវេសន៍កមិនមានសិទ្ធយកលើមុខទំនិញដែលតែបើប៉ូលីសអន្តោប្រវេសន៍យកលុយលើមុខទំនិញគឺវាខុសនិងតួនាទី។ពាក់ពាន់និងរឿងខាងលើខាងអង្គយើងខ្ញុំរងចាំការបកស្រាយជារៀងរាល់ម៉ោងធ្វើពីប៉ូលីសអន្តោប្រវេសន៍