មហាជនបានកោតសរសើរឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាបថាបានយកចិត្ត

ខេត្តសៀមរាប÷កាលពីថ្ងៃ​ទី១១​ ខែមិថុនា​ ឆ្នាំ​២០២០ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបានកោតសរសើរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើកិច្ចការងារ​ ការស្តារនិងកសាង

ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុងក្រុងសៀមរាប​ អោយមានភាពប្រសើរឡើង​ ដើម្បីលើកកម្ពស់សោភណ្ឌ័ភាពទីក្រុង​ និង សម្រួលដល់ការធ្វើដំណើរជូនដល់បងប្អូនជាពលរដ្ឋ អោយបានធ្វើដំណើរមានភាពងាយស្រួល

ហើយក្រុមការងារចម្រុះរដ្ឋបាលក្រុង/ខេត្តសៀមរាប បាន​នឹងកំពុងបន្តដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវបេតុង ទទឹង​ ៦​ម៉ែត្រ​ បណ្តោយប្រវែង៨៣០ម៉ែត្រ និងកម្រាស់​ ២០សង់ទីម៉ែត្រ​​ ដាក់លូរំដោះទឹកកណ្តាលទ្រូងផ្លូវ មុខកាត់​ ០.៨ម៉ែត្រ​ នៅភូមិធ្លកអណ្ដូង​(ជាប់របង​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ សាខាផ្សារលេី)​ សង្កាត់​ស្លរក្រាម​ ក្រុងខេត្តសៀមរាប​​ និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត​សៀមរាប។

ដោយសារកំណាត់ផ្លូវកំពុងដំណេីរការសាងសង់​ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រេីប្រាស់​ និងធ្វេីចរាចរណ៍តាមផ្លូវនេះ​ សូមបង្វែរមកធ្វេីចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត​ ឬតាមផ្លូវ​ ៦០ម៉ែត្រ​វិញ៕

ហើយរដ្ឋបាលខេត្តសូមថ្លែងអំណរគុណ​ ចំពោះបងប្អូនប្រជាពលរដ្ឋ​ ជាម្ចាស់សំណង់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត​ និងអាជ្ញាធរ​មូលដ្ឋាន​ ដេីម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់យើងទាំងអស់គ្នាដើម្បីទីក្រុងយើងស្អាត។

ហើយបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនិងសូមជូនពរឯកឧត្តមទៀសីហានិងក្រុមគ្រួសារអោយតែសេចក្តីសុខចំរើននិងអាយុយឿនយូកុំបីឃ្លាងឃ្លាតឡើយ។