ឈ្មួញឈើឈ្មោះ (ពេក) កុំពុងល្បីល្បាញនិងដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យក្នុងស្រុកស្វាយលើ

ខេត្តសៀមរាប: ឈ្មួញឈើឈ្មោះ(ពេក)កុំពុងល្បីល្បាញគួរសមខាងដឹកជញ្ជូនឈើក្នុងស្រុកស្វាយលើតាមគោយន្តមិនដែលមានការរំខានពីមន្ត្រីជំនាញក្នុងស្រុកស្វាយលើម្តងណាសោះឡើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ មានប្រភពច្បាស់ការមួយបានអោយដឹងថាឈ្មួញឈ្មោះ (ពេក)ដែលតែងតែដឹកជញ្ជូនឈើតាមគោយន្ត រូបនេះគឺដឹកឆ្លងកាត់តាមខាងមុខប្រាសាទបឹងមាលា ទៅស្រែរបង ចេញទៅចំប៉ីត្រាវបាក់ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺការដឹកជញ្ជូននោះគឺមានចំនួន៤គោយន្តទៅ៥គោយន្តតែមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធក្នុងស្រុកស្វាយលើជាពិសេសលោក ម៉ែន វុទ្ធី ហៅ(ឡយ)ធ្វើការបង្ក្រាបឬទប់ស្កាត់ម្តងណាឡើយនៅតែបណ្តែតបណ្តោយអោយឈ្មួញរូបនេះធ្វើការដឹកជញ្ជូនបានដោយសេរី។

ក្នុងនោះដែរក៏មានការលើកឡើងពីមហាជនជាច្រើនផងដែរថាជារៀងរាល់ថ្ងៃយប់មិនថាតែឈ្មួញឈ្មោះ (ពេក) ម្នាក់នេះទេគឺគេតែងតែឃើញមានក្រុមឈ្មួញឈើផ្សេងៗទៀតដែលតែងតែដឹកជញ្ជូនឈើឆ្លងកាត់ស្រុកស្វាយលើនេះតែគេមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្រាបឡើយ ដោយឡែកចំពោះឈ្មួញឈើឈ្មោះ (ពេក)នេះគឺដឹកចេញក្នុង១ខែ១០ទៅ១៥ជើងតែមិនក្រោមពី៤ទៅ៥គោយន្តឡើយ (ហើយក្នុងជើងគឺស្មើរនិង៥០ម៉ែតគូប)ឯណាទៅច្បាប់ថែរក្សាការពារព្រៃឈើ?ឯណាទៅបទបញ្ជារបស់មន្ត្រីថ្នាក់ជាតិ?ហេតុអីក៏មន្ត្រីថ្នាក់ក្រោមមិនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ជាតិដែលតែងតែដាក់បញ្ជាអោយទប់ស្កាត់ក្នុងដែនសមត្ថកិច្វរបស់ខ្លួនគ្រប់គ្រងនោះតើដោយសារតែអ្វីទៅទើបមិនបង្ក្រាប?

ចំណែកលោក ម៉ែន វុទ្ធី ហៅ(ឡយ)នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើខាងអង្គភាពសារព័ត៌មានយើងខ្ញុំនៅមិនទាន់មានការបំភ្លឺណាមួយជុំវិញការលើកឡើងរបស់មហាជននៅឡើយទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបកស្រាយនៅពេលក្រោយ។

តែបើទោះបីជាយ៉ាងណាក៏ដោយក៏សូមសំណូមពរដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នឹង លោក ម៉ុង ប៊ុនលីម នាយរដ្ឋបាលខណ្ឌព្រៃឈើខេត្តសៀមរាបសូមមានវិធានការទប់ស្កាត់នឹងបង្ក្រាបដល់ក្រុមឈ្មួញទាំងនេះផងជាពិសេសឈ្មួញឈើឈ្មោះ(ពេក)នេះតែម្តងបើមិនដូច្នេះទេព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងរលាយហិនហោចអស់ជាមិនខានឡើយ៕