មានគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើអោយបាត់បង់ជីវិតកុម៉ារីម្នាក់

ខេត្តព្រះវិហារ÷កាលពីល្ងាចថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០មានករណីគ្រោះចរាចរណ៍ដោយខ្លួនឯងបណ្តាលអោយស្លាប់បាត់បង់ជីវិត

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថាពួកគាត់ឃើញម៉ូតូប្អូនស្រីបានធ្វើដំណើពីកើតមកលិចនៅក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុខាងលើក៏បានអកស្រឿនឹងដីហុយក៏បានចាប់ស្រ្វាំងនៅពេលនោះក៏ដួលតែម្តង។

 

ហើយចំណុចកើតហេតុស្ថិតនៅភូមិសែនរ៉ុងរឿង២ ឃុំមកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជនរងគ្រោះមានឈ្មោះ ថេវី ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិរ៉ុង៤ ឃុំមកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារប្អូនស្រីរង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ(ឧ.មានជ័យ.1D.8139ក្នុងហេតុកាលនេះដែលគឺដួលដោយខ្លួនឯងបានស្លាប់បាត់បង់ជីវិតហើយក្រោយមកក៏ឪពុកម្តាយមកយកសាក់សពទៅធ្វើបុណ្យតាមប្រពៃណី។