សមត្ថកិច្ចលួចឆ្មក់បង្រ្កាបសង្វៀនជល់មាន់មួយកន្លែងចាប់បានមនុស្សចំនួន

កំពង់ស្ពឺ ÷កាលពីថៃ្ងទី​០៧​ ខែមិថុ​នា​ ឆ្នាំ​២០២០​នៅវេលាម៉ោង១១និង៣០នាទីដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ

កម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកុកឧដុង្គ បានឆ្មក់ចុះបង្រ្កាបអ្នក ញៀនល្បែងស៊ីសង ជល់​មា​ន់​ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាង​លិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅការបង្ក្រាបនោះឃាត់ខ្លួនជនសង្ស័យបានចំនួន០៨ នាក់ :


ទី១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ
ទី២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ​៥៣​ឆ្នាំ
ទី៣.ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២​ឆ្នាំ នាក់
ទី៤.ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ
ទី៥.ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤
ទី៦.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៦៣ឆ្នាំ
ទី៧.ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ
និងទី៨.ឈ្មោះ មៅ អ៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ
អ្នកទាំង​ប្រាំបីនាក់​ គឺមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ​ និងខេត្ត​កណ្តាល​ ។


និងសម្ភារៈ រួមមាន​ ៖​
ម៉ូតូ ចំនួន ១៥គ្រឿងមាន់ជល់ បានចំនួន ០៥ក្បាល(ងាប់​ ០១​ក្បាល)ជញ្ជីងថ្លឹង​ ចំនួន ០១ គ្រឿង​ ទូរស័ព្ទដៃចំនួន ០៣គ្រឿងប្រាក់រៀលចំនួន ៧៩៥០០រៀល កាបូកស្ពាយចំនួន ០១និង សម្ភារៈ​ស្កុតបិត​រុំខ្នាយមាន់​

ក្នុងការប្រតិបត្ដិការនេះដែរដឹកនាំដោយ លោកវរសេ​នី​យ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ
បច្ចុប្បន្នវត្ថុតាងនិងមនុស្ស៨នាក់់ បានបញ្ជូនមកអធិការដ្ឋាននគរ​បា​លស្រុក​ ដេីម្បី​កសាងសំណុំរឿងបញ្ជូន​មក​ការិយាល័យព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​នគ​របាលខេត្ដកំពង់ស្ពឺ​ ចាត់កា​រតាមនីតិវិធីច្បាប់៕