ឯកឧត្តមអ៊ុំ រាត្រីដោយការយកចិត្តទុកដាក់និងព្រួយបារម្មណ៍អំពីសុភាពបងប្អូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ÷ឯកឧត្តមអ៊ុំ រាត្រីអភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់និងបដិសេធសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ឌកម្ពុជានិងបងប្អូនប្រជាពលរដ្ឋអោយបានជ្រាប់ថារដ្ឋបាលខេត្តបន្ទាយមានជ័យមិនអនុញ្ញាតអោយសមាគមធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប៉ាត់កម្មនៅមុខច្រកទ្វាអន្តរជាតិខ្មែរ ថៃនោះទេពីព្រោះបច្ចុប្បន្ននេះដោយយោងតាមអនុសាសរបស់ប្រមុខថ្នាក់ដឹកនាំយើងកំពុងមានការព្រួយបារម្មណ៍នៅជំងឺកូវីត១៩ផងនោះ ដែលជំងឺនេះកំពុងរីករាលដាលស្ទើពាសពេញពិភពលោកផងនោះ។

គឺរដ្ឋបាលខេត្តដាច់ខាតមិនអនុញ្ញាតអោយទេសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប់ជាដំណឹងចាប់ថ្ងៃជូនដំណឹងនេះតទៅ និងសូមអោយបងប្អូនមេត្តាយោគយល់និងចូលរួមទាំងអស់គ្នានិងការពារទាំងអស់គ្នានៅជំងឺកូវីត១៩ដ៏កាចសាហាវមួយនេះដើម្បីអាយុជីវិតយើងទាំងអស់គ្នា។