សិបកម្មកែឆ្នៃឈើខុសច្បាប់មួយកន្លែងកំពុងដំណើរការយ៉ាងសកម្មគ្មានការបង្ក្រាប់លើយ

ខេត្តសៀមរាប÷សិបកម្មកែឆ្នៃឈើលាក់ខ្លួនខុសច្បាប់មួយកន្លែងដែលគេស្គាល់ម្ចាស់មានឈ្មោះ ថុល កំពុងដំណើរការយ៉ាងសកម្មនោះ គេមិនដែលឃើញមានមន្រ្តីជំនាញដែលពាក់ពាន់ចុះបង្ក្រាប់លើយ

ហើយប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថាសិបកម្មកែឆ្នៃឈើលាក់ខ្លួនមួយនេះបើកដំណើរជាយូឆ្នាំមកហើយ ពួកគាត់មិនដែលឃើញមានជំនាញពាក់ពាន់ចុះបង្ក្រាប់នោះទេ ប្រហែលជាម្ចាស់សិបកម្មកែឆ្នៃឈើលាក់ខ្លួនមួយនេះមានខ្នងបង្អែកធំហើយមើលទៅទើបខាងជំនាញមិនហានបែបនេះ។

ហើយសិបកម្មកែឆ្នៃឈើខាងលើនេះមានទីតាំងស្ថិតនៅ ភូមិវាល សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប ដែលសំងំលាក់ខ្លួនជាយូឆ្នាំមកហើយនោះខាងសារព័ត៌មានយើងក៏បានទូរស័ព្ទទៅលោកថុល ដែលជាម្ចាស់សិបកម្មកែឆ្នៃឈើខុសច្បាប់ខាងលើថាតើបងបានទិញឈើពីប្រភពណាមកដែល គាត់ក៏បានប្រាប់សារព័ត៌មានយើងខ្ញុំអោយដឹងថា ឈើដែលគាត់ទិញយកមកកែឆ្នៃនោះគឺទិញពីដេប៉ូតាំង សុខនី ដែលជាដេប៉ូស្របច្បាប់ត្រឹមត្រូវដែលមានទីតាំងនៅស្រុកប្រាសាទបាគងហើយបើចង់ដឹងច្បាស់សួទៅម្ចាស់ដេប៉ូនោះទៅដឹងហើយ។

នៅពេលលឺលោក ថុលឆ្លើយដូចនោះខាងសារព័ត៌មានគេហទំព័រភ្នំពេញទាន់ហេតុការណ៍យើងខ្ញុំក៏ទូរស័ព្ទទៅសួដំណាងដេប៉ូខាងលើ គាត់ក៏ឆ្លើយបដិសេធចោលរាល់ការលោក ថុលឆ្លើយថាទិញឈើពីខាងដេប៉ូគាត់យកមកកែឆ្នៃធ្វើជាគ្រឿងសង្ហារឹមនោះគឺខាងដេប៉ូរបស់គាត់លក់តែឈើប្រភេទលេខ២តែប៉ុណ្ណោះខាងគាត់មិនមានឈើប្រណិតលក់សំរាប់ធ្វើគ្រឿងសង្ហារឹមនោះទេគឺខាងដំណាងដេប៉ូសូមច្រានចោលទាំងស្រុងចំពោះលោកថុលឆ្លើយថាទិញឈើពីដេប៉ូទៅកែឆ្នៃនោះ។

ជាចុងក្រោយសូមសំណូមពរដល់លោកម៉ុងប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោកស៊ុន គង ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបនិងសមត្ថកិច្ចពាក់ពាន់ក្នុងខេត្តសៀមរាបសូមអស់លោកមេត្តាពិនិត្យមើលទីតាំង សិបកម្មកែឆ្នៃរបស់លោក ថុល ខាងលើនេះផងទាន់។
សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ

(រិះគន់ក្នុងន័យស្ថាបនា) បើសាមីពាក់ពាន់មិនសុខចិត្តអង្គភាពយើងខ្ញុំរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។