លោកគាត់ ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែតកំពុងដឹកនាំក្រុមការងារ

ប៉ោយប៉ែត÷នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត

និងលោក ហាក កុសល ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ អមដំណើរ ដោយ លោក យ៉ង សុជាតិ • លោក ម៉ែន សិរីរិទ្ធ • លោក ជុំ វណ្ណា • និង ក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និង ក្រុមហ៊ុន ស៊ីនទ្រី បានចុះប្រមូលសំរាមដែលបងប្អូនប្រជាពលរដ្ឋបោះចោលយ៉ាងអនាធិបតេយ្យ នៅចំណុចខាងកើតបេនឡាន ស្ថិតនៅក្នុងភូមិបាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកអភិបាលនិង ក្រុមការងារក្រុងបានប្រមូលសំរាមអនាធិបតេយ្យ និងចុះអប់រំ ណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ឱ្យពួកគាតរ់ភ្ជាប់សេវាប្រមូលសំរាម និងវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។

ហើយលោកអភិបាលបានបន្តទៀតថាគឺដើម្បីអោយទីក្រុងយើងស្អាតនិងមានអនាម័យល្អទាំងអស់រួមទាំងសុខភាពផងដែលគឺផ្តើមចេញពីយើងទាំងអស់គ្នា។

ជាចុងក្រោយលោកបាននែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះថាយើងទៅភ្ជាប់សេវាកម្មជាមួយក្រុមហ៊ុនប្រមូលសំរាមអោយបានគ្រប់គ្នាទើបទីក្រុងយើងស្អាត។