ជនសង្ស័យចំនួន០២នាក់ត្រូវបញ្ជូនទៅតុលាពាក់ព័ន្ធនិងរឿង

ភ្នំពេញ÷នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យចំនួន០២នាក់ត្រូវបញ្ជូនទៅតុលាពាក់ព័ន្ធនិងរឿង ឆក់ការបូក

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការដើម្បីបន្តតាមនិតិពិធីច្បាប់។

ជនសង្ស័យទី១.ឈ្មោះ ឆៃ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែកមាន ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

២.ឈ្មោះ រី មីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង០២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូចំនួន០២គ្រឿង ម៉ាក Exciter និង០១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់ទៅលើជនជាតិចិនកំពុងដើរមានគ្នា៤នាក់ពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះស្រែកឆោរឡោក៏បង្កការភ្ញាក់ផ្អើល រួចជនស្ស័យក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះមានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបានឃើញហេតុការណ៍នេះក៏អន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុច ម៉ូឌែនប្រាំ ក្នុងខណ្ឌឫស្សីកែវ ពេលនោះពួកគេបានផ្តួលម៉ូតូបំរ៉ុងរត់គិចភ្លាមៗនោះក៏ជាប់ដៃសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង ចំណែកបក្ខពួកចំនួន០៣នាក់ទៀតពេលនេះកំពុងរត់គេចខ្លួន៕