ស្រុកត្រពាំងប្រាសាទទីតាំងស្លុកឈើឥតច្បាប់ ដោយមិនរំខានដល់សមត្តកិច្ចជំនាញឡើយ

ខេត្តឧត្តរមានជ័យៈទីតាំងស្តុកឈើមួយកន្លែងដែលស្ថិតនៅពីក្រោយប៉ុស្តិ៍ប៉ូលីស ដែលមានទីតាំងនៅឃុំ ព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យហើយប្រភពពីប្រជាពលរដ្ឋពួកគាត់មិនដែលឃើញសមត្តកិច្ចជំនាញចុះបង្ក្រាបនោះទេ។

ហើយទីតាំងដែលស្តុកឈើ មួយនេះគឺពួកគេទុកដឹកជញ្ជូនឈើទាំងអស់នេះតាមគោយន្តកន្ត្រៃ ហើយឈើទាំងអស់នោះគឺក្រុមឈ្មួញដាក់ពាសពេញនៅចំណុចខាងក្រោយប៉ុស្តិ៍ប៉ូលីស ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យនេះតែម្តងដោយមិនខ្លាចញញើតនិងសមត្ថកិច្ចជំនាញ់បន្តិចសោះឡើយ។

ហើយប្រជាពលរដ្ឋបានបន្តទៀតថាប្រហែលជំនាញ់ទាំងអស់នោះត្រូវថ្នាំសន្តំហើយមើលទៅទើបមិនបង្ក្រាប

ជាចុងក្រោយសូមសុំណូមពរដល់សមត្ថកិច្ចជំនាញ់មេត្តាជួយមើលកន្លែងនេះផងបើទុកបណ្តែតបណ្តោយក្រុមឈ្មួញទាំងនេះនៅបន្តសម្បត្តិធម្មជាតិនិងអស់នៅថ្ងៃខាងមុខមិនខានឡើយ៕