សហគមចលនាយុវជនកម្ពុជា(ក្រុម១៥៧តែងតែយកចិត្តទុកដាក់

ប៉ោយប៉ែត÷កាលពីថ្ងៃទី23 ខែមេសា ឆ្នាំ2020 ដោយមានការចង្អុលបង្ហាញ ពីលោក ម៉ឹង ពន្លក ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងមានការយកចិត្តទុកដាក់ពី លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ។

ព្រមទាំងលោកគង់ រិទ្ធា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចំនួន30រូប ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន២១គ្រួសារ

ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហឿន វិរះ អភិបាលរងក្រុងប៉ោយប៉ែត តំណាងលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតផងដែល ។

ហើយក្នុងមួយគ្រួសារទទួលបាន :
១-អង្ករ (២៥គ.ក) មីម៉ាម៉ា ចំនួន០១កេស
ត្រីខ ចំនួន ០១យួរ មាន(១០កំប៉ុង)ទឹកត្រី ចំនួន ០១យួរ ទឹកសុីអុីវ ចំនួន០១យួរ ប្រេងឆា ចំនួន ០១ដបសាប៊ូ(៣៥០ក្រាម)ចំនួន០១កញ្ចប់ ប៊ីចេង (១គ.ក) ០១កញ្ចប់ ស្កសរ (១គ.ក) ចំនួន០១កញ្ចប់ អំបិល (១គ.ក) ចំនួន០១កញ្ចប់ ខ្ទឹមស១គ.ក)ចំនួន០១កញ្ចប់ សារ៉ុង ចំនួន០១ ទឹកអាកុលដបតូច ចំនួន០១ដប ជែលលាងដៃដបតូចចំនួន០១ដប ពងមាន់ ១ជុង (៣០គ្រាប់)ទឹកសុទ្ធ ចំនួន០១យួរ រួមទាំងថវិកា ៣០,០០០៛ផងដែរ។

ក្នុងនោះក៏មានការចូលរួមឧបត្ថមពីលោក ហឿន វិរះ អភិបាលរងក្រុងប៉ោយប៉ែតនៅទឹកប្រាក់ចំនួន២១០,០០០៛ លោកវិរសេនីយឯក សៅ សារឿន អធិការនគបាលស្រុកថ្មពួក ចូលរួមឧបត្ថមគ្រឿងឧបភោគបរិភោគ ចំនួន០៦គ្រួសារ និងលោក Gotama ជនជាតិឥណ្ឌូនេសុី ជួយឧបត្ថម មីចំនួន 10កេស ពងមាន់ចំនួន16ជុង ៕

ហើយជាចុងក្រោយលោកគង់ រិទ្ធាប្រធានសហគមន៍ ចលនាយុវជនកម្ពុជាក្រុម១៥៧ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាប្រុងប្រយ័ត្នអោយខ្ពស់និងថែរក្សានៅសុខភាពព្រមទាំងលាង់ដៃនិងសារប៊ូ ឬជែល ព្រមអាកុលក៏បាន អោយបានញឹកញាប់ដើម្បីជៀសវាងកុំអោយឆ្លងមេរោគដកាចសាហាវនៅជំងឺ កូវីដ១៩ដែលកុំពុងរីករាលដាលស្ទើរពាស់ពេញពិភពលោកផងដែល។