លោកសូផ្លាតុងអភិបាលនៃគណ:អភិបាលស្រុកបាសាទបាគងបាននាំយកអំណោយជូនដល់៥គ្រួសារដែលកំពុង

សៀមរាប÷កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២០លោកសូផ្លាតុងអភិបាលនៃគណ:អភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភាគបរិភោគ ជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន៥គ្រួសារ ដែលស្ថិតនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប

ហើយលោកក៏បានសំណេះសំណាលនិងក្រើនរំលឹកឱបងប្អូនទាំងអស់ មេត្តាយកចិត្តទុកដាក់និងថែរក្សាសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល អំពីការបង្ការនៅជំងឺដែលកំពុងរាត់ត្បាតស្ទើរពាសពេញសកលលោកទៅហើយនោះគឺជំងឺកូវីដ១៩ ហើយពិធីការពារនោះគឺ បងប្អូនត្រូវលាងសំអាតដៃនឹងសាប៊ូ រឺជែល និងអាកុលឲ្យបានញឹកញាប់ ត្រឹមត្រូវនិងជាប្រចាំ តត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិចអោយបាន១.៣០ម រាល់ពេលប្រាស្រ័យទំនាក់ទំនងនិងគ្នា ហើយបងប្អូនមិនត្រូវធធ្វើការប្រមូលផ្តុំគ្នាបើគ្មានការចាំបាច់ឡើយ ។

ហើយប្រជាពលរដ្ឋដែលទទួលបាននៅក្នុង៥គ្រួសារនោះគឺ ក្នុង១គ្រួសារទទួលបាន ​អង្ករ២០គ.ក្រ ទឹកសុទ្ធ១យួរ​ ទឹកស៊ីអ៊ីវ៧ដប​ ទឹកត្រី​១ដប​ សាប៊ូ១​កញ្ចប់​​មាន៤ដុំ​ ទឹកអាកុលសម្រាប់​លាងដៃ២ដប ចែលលាងដៃ​២ដបតូច ក្រមា១ មី៨កញ្ចប់​ ស្ករស ១គ.ក្រ អំបិល ១គ.ក្រ​ និងថវិកាចំនួន៥០.០០០ រៀល។

ហើយប្រជាពលរដ្ឋក៏មានការសប្បាយចំពោះថ្នាក់ដឹកនាំដែលនៅជិតនិងមិនទុកពួកគាត់អោយឯកការ ពួកគាត់សូមជូនពរដល់លោកអភិបាលស្រុក អោយជួបតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណ: សខ: និងពល: កំបីឃ្លៀតឃ្លាតឡើយ។