ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថាលោកមិនខ្វល់ខ្វាយនៅព័ត៌មានខ្លែងខ្លាយនោះទេអ្វីដែលអ្វីដែលឯកឯកឧត្តមខ្វល់គឺ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបន្ទាប់ពីបានឃើញមានព័ត៌មានសរសេរបង្ហោះនូវព័ត៌មានក្លែងក្លាយក្នុងគោលបំណងញុះញង់ថា ត្រូវបានគេចាប់ខ្លួនឯកឧត្តមយកទៅប្រទេសវៀតណាម។

ហើយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លោកបានថ្លែងនិងអះអាងបញ្ជាក់ថា លោកគ្មានពេលទំនេរឆ្លើយតបជាមួយក្រុម មនុស្សចូលចិត្តតែបង្កើតព័ត៌មានក្លែងក្លាយ និងញុះញង់បំបែកបំបាក់នោះទេ។

គឺឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ខ្ញុំបានឃើញព័ត៌មាននេះបង្ហោះប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍នោះទេ


ព្រោះវាមិនមែនជាកិច្ចការសំខាន់ អ្វីដែលជាកិច្ចការសំខាន់ចំពោះមុខគឺ ការចូលរួមជាមួយស្ថាប័ននិងអជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ដើម្បីរួមដៃគ្នាជួយបង្កានិងទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយខ្លួនខ្ញុំផ្ទាល់ក៏ជាអនុប្រធាន នៃគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ ផងដែរ។

 

ឯកឧត្តមក៏បន្តថានៅសព្វថ្ងៃខ្ញុំកំពុងធ្វើការនៅការិយាល័យរបស់ខ្ញុំ គឺនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោកតែម្តង ហើយរូបខ្ញុំក៏ដូចជានាយទាហានផ្សេងទៀតដែលនៅក្នុងប្រទេសប្រយើងដែល បានបន្តការងារជាធម្មតា

ហើយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ឯកឧត្តមនៅតែត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍ណាមួយជាចាំបាច់ដែល។