ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យតែងតែយកចិត្តទុកដាក់ទៅលើ

ខេត្តបន្ទាយមានជ័យ÷ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យតែងតែយកចិត្តទុកដាក់ទៅលើសុខទុកប្រជាពលរដ្ធនៅក្នុងខេត្តទាំងមូល

ជាក់ស្តែងនៅថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២០
ឯកឧត្តមបានដឹកនាំ មន្ត្រីពាក់ព័ន្ធបានខិតខំខ្នាស់ខ្នែងរកវិធីសាស្រ្ត ដើម្បីជួយពន្លឿននៅប្រពន្ធទឹកដែលបូមចេញពីស្ទឹងសិរីសោភ័ណ ទៅដាក់ស្ទឹងមង្គលបូរី ស្ថិតនៅស្រុកមង្គលបូរី ដោយឯកឧត្តមបានដាក់បន្ថែមនៅម៉ាសុីន១គ្រឿងទៀត

ដើម្បីបូមបន្តពីចំនុច ក្រោយខាងជើងផ្សាចិនខ្មៅ ដើម្បីជួយអោយទឹកហូរខ្លាំងបានចូលក្នុងស្ទឹងទីរួួមស្រុកមង្គលបូរី ដែលកំពុង ប្រឈមនិងការកង្វះ និងខ្វះទឹកប្រើប្រាស់នាពេលរដូវប្រាំងនេះ។

ហើយប្រជាពលរដ្ធនៅក្នុងស្រុកមង្គលបូរីមានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ធ ហើយពួកគាត់សូមជូនពរដល់ឯកឧត្តមនិងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខចំរ៉ុងចំរើននិងមានកម្លាំងមាំមួន។