សិប្បកម្មមួយកន្លែងដ៏ធំនៅតែគឃ្លើននិងមិនខ្លាចច្បាប់ទាល់សោះដែលមានម្ចាស់ឈ្មោះសុរិត

ខេត្តឧត្ដរមានជ័យ÷ម្ចាស់សិប្បកម្មឈ្មោះសុ រិត អាយុ៣៨ឆ្នាំនៅតែបន្តធ្វើសិប្បកម្មមិនឈប់ប្រហែលជាមានខ្នងបង្អែកធំហើយមើលទៅទើបមិនព្រមឈប់។

ហើយកន្លងមកក៏មានខាងអាជ្ញាធរបានចុះធ្វើណែនាំហើយដែល តែម្ចាស់សិប្បកម្មមួយនេះនៅតែធ្វើមិនដឹងមិនលឺនិងមិនខ្លាចនៅសំណាញ់ច្បាប់ទាល់តែសោះ

ហើយបច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនិងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៍ដោយក៍នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។

ប៉ុន្តែនៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០២០នេះដោយមានបទបញ្ជាផ្ទាល់ពីលោកមេបញ្ជាការខេត្តឧត្តមសេនីយ៍ត្រីពុទ្ធ សារ៉ាន់មេPMខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងកងរាជអាវុធហត្ថស្រុកអន្លុងវែង ចុះចាប់សិប្បកម្មមួយកន្លែងដ៏ធំមួយនេះ ដែលមានទីស្ថិតនៅភូមិទ្រាស ឃុំរំទង ស្រុកអន្លុង ខេត្តឧត្តមានជ័យហើយ និងមានការចូលរួមពីរដ្ធបាលព្រៃឈើស្រុកអន្លង់វែងផងដែល ។

វត្តុដែលដកហូតរួមមាន:ឈើកែឆ្នៃមានចំនួន៣៦សន្លឹកនិងម៉ាសុីនឈូស១គ្រឿង ម៉ាសុីនបញ្ឈ១គ្រឿងយកទៅរក្សាទុកនៅរដ្ធបាលព្រៃឈើស្រុកអន្លុងវែង។