ព្រះចៅអធិការវត្តគិរីវន្តពេលជីកគ្រឹះប្រទះឃើញវត្ថុបុរាណ

ខេត្តព្រះវិហារ÷ព្រះចៅអធិការវត្តគិរីវន្តដែលស្ថិតនៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះនៅវេលាម៉ោង១២និង៣០នាទីបានជីកគ្រឹះធ្វើវិហារថ្មីស្រាប់តែប្រទះឃើញវត្ថុបុរាណ ព្រះកែវក្នុងនោះជីកបានចំនួន៩អង្គផ្តិលផ្លាកទីន៦ធ្វើអំពីប្រាក់១០និងទឹកអប់ចំនួន១ដប ព្រះកែវពណ៌ទឹកសមុទ្រ១អង្គ និងពណ៌ថ្លាចំនួន៨អង្គមានអាយុកាលពីរយឆ្នាំមកហើយ ហើយប្រជាពលរដ្ធមានការសប្បាយ ចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញវត្ថុបុរាណនៅក្នុងភូមិឃុំរបស់ពួកគាត់រស់នៅថានិងមានសេចក្តីចំរ៉ុងចំរើនដល់ពួកគាត់ទាំងអស់គ្នា។