រដ្ធបាលព្រៃឈើស្រុកស្រីស្នំបានឃាត់ឡាន់ដឹកអូសស្រស់ចំនួនពីរឡានធំ

ខេត្តសៀមរាប÷នៅវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៩
រដ្ធបាលព្រៃឈើស្រុកស្រីស្នំបានឃាត់ឡាន់ដឹកអូសស្រស់ចំនួនពីរឡានធំដែលឆ្លងកាត់ស្រុកនគរជុំពេលមកដល់ភូមិមោងឃុំមោងស្រុកស្រីស្នំខេត្តសៀមរាបក៏បានឃាត់ឡានទុក។
ហើយបច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនិងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៍ដោយក៍នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។
ហើយភ្នាក់ងារសាព័ត៌មានយើងបានរាយការណ៍មកថា ពេលនេះឡានទាំងពីដែលដឹកអូសត្រូវរដ្ធបាលយកមករក្សាទុកដើម្បីណែនាំម្ចាសឡានថ្ងៃក្រោយឈប់អោយកាប់អូសស្រស់តទៅទៀត។