ខេត្តព្រះវិហារកំពុងរើឡើងវិញនៅបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃ

ខេត្តព្រះវិហារ÷កំរើសារជាថ្មីនៅបទល្មើសព្រៃឈើជាពិសេសភូមិកំពត ឃុំត្បែង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ សព្វថ្ងែកំពុងកើតមានបទល្មើសឈើយ៉ាងពេញបន្ទុក
ប្រភពពីប្រជាពលរដ្ឋធំបានអោយដឹងថាសព្វថ្ងៃឈ្មួញឈើប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចថា ជាផ្ទះចាស់តែតាមការពិតគឺឈើថ្មីយកមកបន្លំជាមួយឈើផ្ទះចាស់ដោយឈើចាស់មានបន្តិចបន្ទួចតែប៉ុណ្ណោះ។

ហើយបច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនិងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៍ដោយក៍នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។

ហើយប្រភពពីប្រជាពលរដ្ធបានបន្តថាក៏អាចផ្តេីមចេញពីជំនាញតាមបណ្តោយដងផ្លូវដូចចំណុចខាងលេីកំពុងរក្សាភាពស្ងាត់ស្ងៀម ដោយហេតុថា អ្នកទាំងនោះអាចនិងកំពុងទទួលលាភសក្ការ:ពីមេឈ្មួញបទល្មេីសព្រៃឈេីក៏ថាបានទើបគ្មានវិធានការទប់ស្កាត់បែបនេះ។