ពិតជាខ្លាំងមែនមេឈ្មួញឧក្រិតកម្មព្រៃឈើ ឈ្មោះកាំង និងបក្ខពួកចំនួន១៥នាក់តាមសម្លាប់អ្នកការសែត

ខេត្តស្ទឹងត្រែង÷មេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាមឈ្មោះកាំង និងកូនចៅចំនួន១៥នាក់ចង់សម្លាប់អ្នកការសែតបំបិទម៉ាត់ដល់ផ្ទះតែម្តង។

តែមិនបានសម្រេច ព្រោះដោយសារអ្នកការសែតរូបនោះចុះទៅថតផ្តិតយករូបភាពពីសកម្មភាពបទល្មើសព្រៃឈើជាក់ស្តែងដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពលើកឈើដាក់លើរថយន្តនៅចំណុចភូមិពាមខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី១៩ខែធ្នូរឆ្នាំ២០១៩ នាពេលថ្មីៗនេះមានអ្នកការសែតម្នាក់មានឈ្មោះ គឹម ដែនភេទប្រុស អាយុ ៣១ ឆ្នាំ កាន់អង្គភាពសារព័ត៌មានយុវជនតេជោបច្ចុប្បន្នរូបលោករស់នៅក្នុងភូមិ ណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទងត្រែង។

ហើយនៅថ្ងៃទី២២ខែធ្នូរឆ្នាំ២០១៩នេះលោកបានបញ្ជាក់ថា÷រូបលោកត្រូវបានមេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើជើងខ្លាំងឈ្មោះកាំងនិងបក្ខពួកចំនួន១៥នាក់ប្រចាំខេត្តស្ទឹងត្រែង តាមវាយដល់ផ្ទះរួចក្រុមឈ្មួញជើងខ្លាំងនិងបក្ខពួកចំនួន១៥នាក់បានគំរាមកំហែងរកសម្លាប់ហើយគំរាមយករថយន្តរបស់លោកទៅដុត

បន្ទាប់ពីរូបលោកបានថតពីសកម្មភាពក្រុមឈ្មួញលើកឈើប្រណិតប្រភេទធ្នុងដាក់លើ
រថយន្តរម៉ាកឡងគ្រីស័រដែលមានពាក់ស្លាកលេខភ្នំពេញ2K1277គ្រោងនិងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ដោយសាររូបលោកបានរាយការអោយមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង។

ប្រភពពីក្រុមឈ្មួញផ្សេងទៀតនៅស្រុកសៀមប៉ាងបានប្រាប់អ្នកសាព័ត៌មានយើងថាមេឈ្មួញឈ្មោះកាំងនេះពិតជាជើងខ្លាំង
ម៉ែនហើយគេមិនដែលខ្លាចញញើតសមត្ថកិច្ចឬមន្រ្តីជំុនាញណានោះឡើយ ហើយគេតែងតែស្រែកក្តែងៗថាសមត្ថកិច្ចនៅខេត្តស្ទឹងត្រែងគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់រូបគេឡើយ។

ព្រោះរូបគេជាមេឈ្មួញឈ្មួញដុះស្លែប្រចាំខេត្តស្ទឹងត្រែង