ឯកឧត្តមទៀ សីហាអភិបាលនៃគណអភិបាលខេត្តសៀមរាបនិងកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច បានសង្គ្រោះករណី បាក់អគារធម្មសភា​(សាលាឆាន់)ដែលរលំ

ខេត្តសៀមរាប÷នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្តមទៀ សីហាអភិបាលនៃគណអភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីវេលាម៉ោង ១៤និង១៥នាទី។
លោកនិងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមត្ថកិច្ច បានសង្គ្រោះករណី បាក់អគារធម្មសភា​(សាលាឆាន់)ដែលស្ថិតនៅវត្តប្រាសាទគោកចក ក្នុងភូមិវាល សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប

ការសង្គ្រោះមានដូចខាងក្រោម ៖
កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង អាវុធហត្ថ និងកងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង រួមនិង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រ​ចិត្ត​ប្រមាណ ៣០០នាក់
រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង
គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង ​អង្គភាពអគ្គិសនី ១គ្រឿង​និង​អាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្ត​អគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺ​សម្រាប់ប្រតិបត្តិការពេលយប់
គិតត្រឹម វេលាម៉ោង ១៧និង៥០នាទី ថ្ងៃដដែល កម្លាំងបានជួយសង្គ្រោះ​ទទួលបានលទ្ធផល​ ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦នាក់(ក្នុងនោះមានព្រះសង្ឃ ២អង្គផងដែល
ហើយរងរបួសធ្ងន់ ៤នាក់(ជាជាងសំណង់ ៣នាក់ និងប្រជាការពារ១) ហើយនាក់រងរបួសស្រាលចំនួន ៩នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត
ចំណែកនាក់ស្លាប់មានចំនួន ៣នាក់
តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន​បញ្ជាក់ថា មិនមានរងគ្រោះទៀតឡើយ។

នេះគួបញ្ជាក់បានថា ឯកឧត្តមទៀ សីហាអភិបាលខេត្តនិងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលលោកបានចុះផ្ទាល់ បានណែនាំក្រុមការងារនឹងបន្ត​កាយគំនរ​សំណង់​នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុងទើបអាចបញ្ឈប់ក្នុងការរុករក ។