ថ្នាក់ដឹកនាំដែលប្រជាពលរដ្ធចង់បាន

ថ្នាក់ដឹកនាំដែលតែងតែគិតគូដល់ប្រជាពលរដ្ធនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះអ្នកជំងឺម្នាក់ ដែលបានសុំសម្តេចឲ្យជួយថវិកាព្យាបាលជំងឺ របស់ខ្លួនតាមរយៈ Facebookនោះ។

កាលពីព្រឹកមុិញ នៅក្នុង Facebook របស់សម្តេចមានប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ បានចូលទៅ Comment ដោយសុំឲ្យសម្តេចជោ ហ៊ុន សែន ជួយផ្តល់ថវិកាព្យាបាលជំងឺឪពុករបស់ខ្លួន

ដែលមានជំងឺបេះដូងរីក និងរលាកទងសួតពេលនោះសម្តេចតេជោ ក៏បានឆ្លើយតបថា ចាំឲ្យខាងមន្ទីរពេទ្យកាល់ម៉ែតទាក់ទង ដើម្បីយកមកព្យាបាល ដោយគ្មានការចំណាយនោះឡើយ។
ឃើញហើយពិតជារំភើបណាស់នៅទឹកចិត្តស្រលាញ់ពីថ្នាក់ដឹកនាំរបស់កម្ពុជាយើងដែលប្រជាពលរដ្ធគោរពនិងស្រលាញ់សម្តេចជារៀងរហូត។