អបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

ខេត្តកែប៖ននៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ​ នៅសាលប្រជុំ​ធំសាលាខេត្តកែប​ បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា​

លោក កែន សត្ថា អភិបាលខេត្តបានចាត់ទុកព្រឹត្តិការណ៍ថ្ងៃអបអរសាទរខួបលើកទី៤១ឆ្នាំ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានប្រារព្ធនាពេលនេះនៅទូទាំង២៥រាជធានីខេត្ត និយាយរួមនិយាយដោយឡែកសម្រាប់យុវជននៅខេត្តកែប ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថា យុវជនយើងបានយល់កាន់តែច្បាស់ពីប្រវតិ្ត បុព្វហេតុនិងពលីកម្មរបស់អតីតយុវជន និងការលះបង់ពុះពាររបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ជំនាន់ដែលបានចូលរួមចំណែកក្នុងបុព្វហេតុក្នុងសង្គមជាតិទាំងមូល។

ពិធីនេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងមានការអញ្ចេីញចូលរួមពីសំណាក​ លោក លោកស្រី សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ​ជុំវិញខេត្ត​ និងសមាជិក​ សមាជិកា​ សហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តកែប​ សរុបចំនួន៤៤៣រូប។

នៅក្នុងពិធីនេះដែលក៏មានការផ្សាយបន្តផ្ទាល់ពីPage ស ស យ ក នូវប្រសាសន៍ទាំងស្រុងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕