កូនប្រុសស្រី៣នាក់ត្រូវឪពុកបង្កើតលក់ដីផ្ទះដីចំការអស់រលីងទុកអោយពួកគាត់គ្មានជំរក

ខេត្តក្រចេះ÷ឪពុកចិត្តតិឆ្ឆានចាប់រំលោភកូនស្រីច្បងហើយលក់ដីចំការលក់ផ្ទះខ្ទិចខ្ទីអស់ទុកអោយពួកគាត់ទាំង៣នាក់គ្មានជំរករស់នៅ

បើតាមបណ្តឹងកូនស្រីច្បងសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ពីការឈឺចាប់ក្នុងជីវិតថា
នៅពេលដែលម្តាយនាងស្លាប់ទៅ ហើយក្រោយមកក៏ត្រូវឪពុកបង្កើតនាងបានចាប់រំលោភនិងគំរាមកំហែងនាង នាងក៏សម្រេចចិត្តរត់ទៅធ្វើការនៅប្រទេសម៉ាឡេសុី

បានប៉ុន្មានខែស្រាប់តែនាងបានលឺតំណឹងថាឪពុករបស់នាងបានលក់ដីផ្ទះដីចំការ២កន្លែងអស់រលីងទុកអោយប្អូនប្រុសទាំង២របស់នាងរស់នៅតែលតោលទើបនាងត្រលប់មកកម្ពុជាវិញ។

និងសុំអោយអជ្ញាធររកយុត្តិធម៌អោយពួកគាត់ផង ហើយគាត់បានគិតថាពួកគាត់ក៏ជាកូនគួរណាស់បានទទួលមរតកខ្លះពីខ្មោចម្តាយនាង

មិនគួណាភូមិ ឃុំឃុបឃិតគ្នាជាមួយឪពុកនាងលក់ដីរួមដែលមានចំណែកកូនៗហើយមិនជូនដំណឹងអោយកូនៗដូច្នេះទេ?

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិវាលបីបានអោយដឹងថាការលក់ដូដីនេះ គឺប្រញាប់ប្រញ៉ាល់ហើយមានការជួយអន្តរាគមន៍ពីអនុភូមិវាលបីនិងមេឃុំក្រញូងសែនជ័យផងដែរ។

ហើយពលរដ្ធបានបន្តថាទៀតថាដោយបងប្អូនទាំង៣នាក់មិនព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ស្រាបតែអ្នកទិញដីពីឪពុករបស់នាងនោះ ក៏បានដាក់ពាក្យប្តឹងក្មេងទាំង៣ទៅវិញ ។
ពលរដ្ធបានបន្តថានៅពេលដែលក្មេងទាំង៣នាក់ទៅដាក់ពាក្យប្តឹងបែជាស្រុកមិនទទួលទៅវិញ តែពេលអ្នកទិញដីទៅប្តឹងទទួលដៃដប់ តើអស់គិតយ៉ាងមុិចបានមិនទទួលពាក្យបណ្តឹងរបស់គាត់ គាត់ក៏ជាប្រជាពលរដ្ធដែល។ទាក់ទងនិងរឿងខាងលើខាងសារព័ត៌មានយើងមិនអាចសុំបំភ្លឺបានព្រោះគ្មានលេខទូរសព្ទ័ហើយអង្គភាពយើងរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ