បទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំកំពុងតែរើឡើងវិញយ៉ាងពេញបន្ទុកដោយគ្មានរំខានដល់អាជ្ញា

ខេត្តកំពង់ធំ÷បទល្មើសព្រៃឈើកំពុងតែកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ធំយ៉ាងគក្រឹកគគ្រេងដោយគ្មានការរំខានដល់អាជ្ញាធរពាក់ពន្ធ័ឡើយហើយដឹកកាត់មុខរដ្ធបាលព្រៃឈើយ៉ាងរលូនទៀតផង ។

ហើយបច្ចុប្បន្ននេះប្រមុខរដ្ឋាភិបាលបានរឹតបន្តឹង និងបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនិងការកាប់បំផ្លាញ់ព្រៃឈើ មកដល់ពេលនេះ គេសង្កេតឃើញថា បេីទោះបីជាគណៈកម្មការជាតិ បង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបានខិតខំប្រឹងប្រែងយ៉ាងណាក៍ដោយក៍នៅមានឈ្មួញដឹកឈេីខុសច្បាប់ឈ្លៀតឱកាសលួចលាក់ជាហូរហែ។

ជាក់ស្តែងប្រភពពីប្រជាពលរដ្ធដែលរស់នៅក្បែរបងស្នាក់ការរដ្ធបាលព្រៃឈើដែលស្ថិតនៅក្នុងភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានគេហទំព័រភ្នំពេញទាន់ហេតុការណ៍យើងខ្ញុំអោយដឹងថា សព្វថ្ងៃនេះគឺមានការដឹកចញ្ជូនឈើតាមគោយន្តកន្រ្តៃទាំងយប់ទាំងថ្ងៃឆ្លងកាត់មុខស្នាក់ការរដ្ធបាលព្រៃឈើ ពួកគាត់មិនដែលឃើញលោកឈាង មាលា រដ្ធបាលព្រៃឈើស្រុកក្រយា ទប់ស្កាត់និងបង្ក្រាបសោះឡើយ ប្រពីពលរដ្ធបានបន្តទៀតថាប្រហែលជាលោកឈាង មាលា បានលាភសក្ការ:ហើយមើលទៅទើបមិនបង្ក្រាបបែបនេះ!!!។

ប្រជាពលរដ្ធសូមសំណូមពរដល់ឯកឧត្តមសុខ លូ អភិបាលនៃគណអបាលខេត្តកំពង់ធំសូមឯកឧត្តមមេត្តាដាក់វិធានការផងទាន់ព្រោះបទល្មើសកើតមានក្នុងខេត្តកំពង់ធំកំពុងតែកើតមានសារជាថ្មីជារៀងរាល់ថ្ងៃយប់។