វីរកីឡាការិនី កែ ឡេងបានក្លាយជាម្ចាស់មេដាយមេដាយមាសប៉េតង់ពិភពលោក

ភ្នំពេញ៖បងស្រី វីរកីឡាការិនី កែ ឡេងសព្វថ្ងៃ កំពុងល្បីល្បាញលើឆាកអន្តរជាតិព្រោះបងស្រីកែ ឡេង បានក្លាយជាម្ចាស់មេដាយមាសប៉េតង់ពិភពលោកជាលើកទី៤ជាប់គ្នាតែម្តង

ក្នុងការប្រកួតព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងនារីលើកទី១៧ មុនពេលកន្លងទៅថ្មីៗនេះ វីរកីឡាការិនី កែ ឡេង ការឈ្នះមេដាយមាសជាលើកទី៤ ជាប់គ្នានេះសម្រេចបានក្រោយយកឈ្នះកីឡាការិនីឡាវ BIVILAK THEPPHAKAN ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦ទល់នឹង២២ វិញ្ញាសាវាយយកពិន្ទុស្រ្តី។

ក្រោយចប់ការប្រកួត វីរកីឡាការិនី កែ ឡេង បានសម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះជាការលើកមុខម៉ាត់ប្រទេសកម្ពុជាយើង ហើយបងស្រីកែ ឡេងតាមរយះfacebookរបស់បងស្រីក៏សូមថ្លែងអំណគុណដល់បងប្អូនទាំងអស់ដែលជួយគាំទ្ររហូតមក បងស្រីគាត់សន្យាថានិងខិតខំបន្តទៀតដើម្បីប្រទេសកម្ពុជាយើង។