សមត្ថកិច្ចបង្ក្រាបរថយន្តមួយគ្រឿងដែលដឹក(វល្លិ៍ផ្តៅ)បំរ៉ុងឆ្លងដែនទៅប្រទេសថៃ

ខេត្តឧត្តរមានជ័យ÷កាលពីព្រឹកថ្ងៃទី១៤ខែវិច្ឋិការឆ្នាំ២០១៩សមត្ថកិច្ចបង្ក្រាបរថយន្តមួយគ្រឿងប្រភេពយីឌុបដែលពាក់ស្លាកលេខ(កំពង់ធំ3A2194)ដែលដឹក(វល្លិ៍ផ្តៅ)នៅជិតច្រកទ្វារអន្តរជាតិជាំស្រងាំស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ដោយឃាត់ខ្លួនតៃកុងឡានដើម្បីសួរនាំ។

ប្រភពពីប្រជាពលរដ្ធនៅក្បែរថា រថយន្តនេះបំរុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចបង្ក្រាបបានហើយគេល្បីថាមានមេបញ្ជាការរងយោធាវរៈការពារព្រំដែនលេខ៤០៣ពីររូបនិងមន្ត្រីនគរបាលមួយជាអ្នកនៅពីក្រោយខ្នងចាំកាងរត់ការផ្លូវទៀតផង។

សមត្ថកិច្ចបានអោយដឹងថារថយន្តខាងលើបានដឹកជញ្ជូនវល្លិ៍ផ្តៅឆ្លងដែនច្រើនដងមកហើយដោយមានឈ្មោះលោកវរៈសេនីយ៍ត្រីពៅ ងួនលីម និងលោកវរៈសេនីយ៍ត្រីរុន ថាវរិន្ទ(ហៅអូន)អ្នកទាំងពីរមានតួនាទីជាមេបញ្ជារការរងយោធាវរៈសេនាតូចការពារព្រំដែនលេខ៤០៣និងឈ្មោះលីណាជាមន្ត្រី
នគរបាល ប្រចាំច្រកទ្វារខាងលើអ្នកទាំងបីសហការគ្នាមើលផ្លូវនិងចាំចាយលុយក្រោមតុបើមានស្ថាប័នណាឃាត់ឃាំងនោះដោយក្រុមឈ្មួញអោយលុយថ្លៃរត់ការផ្លូវម្តងៗបីលានទៅបួនលានរៀល(៣០០០០០០៛ទៅ៤០០០០០០៛)សម្រាប១ស្រុកអន្លង់វែងរហូតដល់ច្រក់ទ្វារឆ្លងដែន។

មហាជនបានរិះគន់ចំៗថាការធ្វើអាជីវកម្មលើផលអនុផលព្រៃឈើឆ្លងដែនទៅបរទេសជាអំពើខុសច្បាប់បែជាមានមន្រ្តីនគរបាលនិងយោធាសុទ្ធតែថ្នាក់វរៈសេនីយ៍ជាអ្នកចាំកាងទៅវិញ។

ជំុវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកវរៈសេនីយ៍ត្រីពៅ ងួនលីមមេបញ្ជារការរងយោធាវរៈសេនាតូចការពារព្រំដែនលេខ៤០៣និងឈ្មោះលីណាមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិជាំស្រងាំបានទេដោយខាងអង្គភាពយើងខ្ញុំគ្មានលេខទូរសព្វ័។ហើយអង្គភាពគេហទំព័រភ្នំពេញទាន់ហេតុការណ៍យើងខ្ញុំរងចាំការបកស្រាយពីសាមីពាក់ពន្ធ័រៀងរាលម៉ោងធ្វើការ